
កាលបរិច្ឆេទ: ១០ សីហា ២០២៦ / ជិវិត និងសង្គម / Author : ATH Sokren
បុគ្គលិកសហគ្រាសផលិតឱសថប៉េប៉េអឹម និងខនហ្វីរេលប្រមាណ ៥២ នាក់មកពីគ្រប់ផ្នែកពាក់ព័ន្ធបានចូលរួមលេងកីឡាមិត្តភាព «Zuellig Partnership Cup» ដែលមានអ្នកចូលរួមជាង ២០០ នាក់ រួមមាន PPM, Zuellig, Getz Pharma, Unilab, Kalbe, Minthe Care កាលពីរសៀលថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ ២០២៦ នៅ Platinum Sport Club បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ។
ការប្រកួត «Zuellig Partnership Cup» របស់ Zuellig sport day មានវិញ្ញាសារជាច្រើនដូចជាៈ បុកប៊ីយ៉ា វាយសី ប៉េងប៉ុង បាល់ទាត់ និង បាល់ទះ។ ហើយនៅក្នុងការប្រកួតនេះ ក្រុមកីឡាកររបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងខនហ្វីរេលទទួលបានជ័យជម្នះលើវិញ្ញាសារស្ទើរតែគ្រុបមុខ ដែលក្នុងនោះវិញ្ញាសារ ប៉េងប៉ុងទទួលបានពានរង្វាន់ជើងឯកលេខ ១ បានមេដាយមាស
កីឡាវាយសី PPM ទទួលបាន ពានរង្វាន់លេខ ៣ មេដាយសំរិទ្ធ
វិញ្ញាសារបាល់ទាត់ PPM ក្រុមទី២ ទទួលពានរង្វាន់លេខ ២ មេដាយប្រាក់
បាល់ទាត់ PPM ក្រុមទី១ ពានរង្វាន់លេខ ៣ មេដាយសំរិទ្ធ
បាល់ទះ PPM ក្រុមទី ២ ទទួលបានពានរង្វាន់លេខ ៣ មេដាយប្រាក់
និងបាល់ទះ PPMក្រុមទី ១ ទទួលបានពានរង្វាន់លេខ ៣ មេដាយសំរិទ្ធ។
Zuellig sport day ជាកម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួនដែលបានបង្កើតឡើងសម្រាប់បុគ្គលិកជាច្រើនឆ្នាំមកហើយ។ តែនៅឆ្នាំនេះ Zuellig Pharma បានពង្រឹកវិសាលភាពរបស់ខ្លួនដោយអញ្ជើញឱ្យដៃគូរបស់ខ្លួនទាំងអស់ចូលរួមដើម្បីប្រកួតក្នុងលក្ខណៈមិត្តភាព ភាតរភាព និងសុខភាព៕
